ក្រោយពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពិនិត្យ តាមដាន និងវាយតម្លៃសាលាចំណេះទូទៅឯកជន ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង, ទួលគោក និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាសិក្សា ត្រូវបានមន្ទីរអប់រំ ផ្ដល់បណ្ណសរសើរលើស្នាដៃល្អប្រសើរលើការងារគ្រប់គ្រង រដ្ឋបាលអប់រំ បរិស្ថាន និងបច្ចេកទេសរៀន-បង្រៀន។