កាលពីរសៀលថ្ងៃទី១២ ខែតុលាកន្លងទៅថ្មីៗនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំត្រៀមការងារបវេសនកាលថ្មី នៅសាលប្រជុំ ផល គួច សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកស្រី សាឯម កម្រង ប្រធានចាងហ្វាង សាខាទួលគោក បានជម្រាបលោកគ្រូ អ្នកគ្រូ និងបុគ្គលិកដែលពាក់ព័ន្ធឱ្យត្រៀមខ្លួន និងការងារ ដូចជាការរៀបចំថ្នាក់ ឯកសារ និងសម្ភារផ្សេងៗឱ្យជាស្រេចសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។ មុននឹងបញ្ចប់ការប្រជុំ គណៈគ្រប់គ្រងសាលាក៏បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជាសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨ផងដែរ ៕