កាលពីថ្ងៃអង្គារ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកិច្ចប្រជុំជាមួយប្រធាន អនុប្រធានក្រុមបច្ចេកទេស និងលោកគ្រូអ្នកគ្រូថ្នាក់ទី៩ទាំងអស់ស្តីពី៖ ការណែនាំការរៀបចំដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ថ្នាក់ទី៦ ដែលដឹកនាំដោយគណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ។ ក្នុងកិច្ចប្រជុំមួយនេះដែរ ធ្វើឡើងក្នុងគោលបំណង បង្ហាញនូវចំនុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងដំណើរការប្រឡង ដូចជាបទបញ្ញត្តិ វិន័យ សណ្ដាប់ធ្នាប់ទូទៅ និងកម្មវិធីប្រឡង។ បន្ថែមលើសពីនេះទៅទៀត គណៈកម្មការបានពន្យល់ពីតួនាទី កាតព្វកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាលោកគ្រូ អ្នកគ្រូ ដែលជាអ្នកដឹកនាំមានឥរិយាបថល្អ មានទំនួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖