សាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីសាខាបានទៅទទួលបណ្ណសរសើរនៅក្នុងកម្មវិធី ការប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារពិនិត្យតាមដានដំណើរការ សាលាចំណេះទូទៅឯកជនសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ កាលពីថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះនៅមន្ទីរអប់រំរាជធានីភ្នំពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីសាខាត្រូវបានមន្ទីរអប់រំរាជធានីភ្នំពេញវាយតម្លៃទៅលើចំណុចបីសំខាន់គឺ ទី១.ពាក់ព័ន្ធនឹងការងារគ្រប់គ្រងរដ្ឋបាល ទី២.ការរៀបចំបរិស្ថានសាលា រួមមានការរៀបចំបណ្ណាល័យ បន្ទប់ពិសោធន៍ អាហារដ្ឋាន បន្ទប់សង្រ្គោះបឋម បង្គន់អនាម័យមានភាពស្អាត និងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការរបស់សិស្ស និងការរៀបចំបន្ទប់រៀនឱ្យមានរបៀបត្រឹមត្រូវ តាំងពីតុ កៅអីសិស្ស ឱ្យស្របតាមគរុកោសល្យ និងទី៣.ការរៀបចំរដ្ឋបាលថ្នាក់ និងបច្ចេកទេសនៃការបង្រៀនរបស់គ្រូជាដើម។ ចំណុចទាំងអស់នេះហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីធ្វើបានល្អទើបមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសម្រេចផ្តល់បណ្ណសរសើរសម្រាប់សាលាដែលមានស្នាដៃល្អប្រសើរសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ទៅដល់សាលារៀន អន្តរទ្វីប អាមេរិកាំង(AIS)ទាំងបីសាខា ទាំងផ្នែកបឋមសិក្សា និងមធ្យមសិក្សា។ បណ្ណសរសើរដែលទទួលបាននេះ សរុបចំនួន៦ ដោយក្នុងមួយសាខាទទួលបានពីរបណ្ណសរសើរ ក្នុងនោះផ្នែកបឋមសិក្សា១ និងមធ្យមសិក្សា១។
Category: ផ្សេងៗ