កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ នៃសាលារៀន បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គផ្តាច់ព្រ័ត្រ។ បេក្ខជនដែលចូលរួមមាន៣២ក្រុម ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគណៈកម្មការក្នុងកម្មវិ
ធីប្រកួតនេះបានស្វែងរកជ្រើសរើសបេក្ខជនពូកែ និងមាន មានសមត្ថភាពខ្ពស់ចំនួន៣ក្រុម ស្មើនឹង៦នាក់ ដើម្បីទទួលពានរង្វាន់ ម៉េងលី ជេ. គួច ប្រចាំរដូវកាលថ្មីនេះ។ បេក្ខជនជាប់ជ័យលាភីលេខ១ បានទៅលើបេក្ខជន ហ្គូយ ហុងអេង សិស្សថ្នាក់ទី១១ និង ហ្គូយ ជីហុក សិស្សថ្នាក់ទី១០, លេខ២ បានទៅលើបេក្ខជន លី បញ្ញាវុឌ្ឍ សិស្សថ្នាក់ទី៩ និង អន ឫទ្ធិមុនិរាជ សិស្សថ្នាក់ទី៩ និងលេខ៣ បានទៅលើបេក្ខជន ស៊ីម សុវត្ថិនា សិស្សថ្នាក់ទី១១ និង តាំង ប៊ុនសេង សិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បញ្ជាក់សាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្រេចផ្ដល់ដល់បេក្ខជនលេខ១ ដោយទទួលបានមេដាយមាស បណ្ណសរសើរ អាហារូបករណ៍១០០% និងវត្ថុអនុស្សាវរីយ៍។ ចំណែកលេខ២ ទទួលបានមេដាយប្រាក់ បណ្ណសរសើរ អាហារូបករណ៍៧៥% និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានមេដាយសំរឹទ្ធ បណ្ណសរសើរ អាហារូបករណ៍ ៥០ % និងវត្ថុអនុស្សាវរីយ៍។ កម្មវិធីនេះ ជំរុញ លើកទឹកចិត្តឱ្យសិស្សានុសិស្ស មានចិត្តស្រឡាញ់ ចូលចិត្តអាន មានភាពរហ័សរហួន មានគំនិតទូលំទូលាយក្នុងការគិត ពិចារណាបានល្អិតល្អន់ ច្នៃប្រឌិត និងបណ្តុះគំនិតស្រឡាញ់ នូងអ្វីដែលជារបស់ខ្មែរ ចំពោះ សិស្សានុសិស្ស កាន់តែមានចំណេះដឹងទូលំទូលាយ ពីវប្បធម៌ អរិយធម៌ខ្មែរ ព្រោះតាមរយៈកម្មវិធីនេះ មានមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា។