កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ សាលាបានរៀបចំការធ្វើថ្នាក់និទស្សន៍លើការបង្រៀនភាសាខ្មែរ ថ្នាក់ទី១ ស្តីពីព្យព្ជានៈ “ស” និង “ហ” ដោយអ្នកគ្រូ វង្ស តារ៉ាសុភី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ គោលបំណង ក្នុងការធ្វើថ្នាក់និទស្សន៍នេះគឺ ដើម្បីចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន និងរៀនដល់លោកគ្រូ អ្នកគ្រូ។ នេះជាជំនួយដ៏ប្រសើរ សម្រាប់លោកគ្រូ អ្នកគ្រូដើម្បីពង្រឹងសម្ថភាព និងវិធីសាស្រ្តក្នុងការបង្រៀន។ គួរបញ្ជាក់ផងដែរថា ការការធ្វើថ្នាក់និទស្សន៍មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីសាខាទួលគោក ផ្សារថ្មី និងជ្រោយចង្វារ។
Category: ផ្សេងៗ