កាលពីថ្ងៃទី២៨ ខែធមេសា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ គឹម ចំរ៉ុង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជ្រោយចង្វារ មុខវិជ្ជារូបវិទ្យា ធ្វើការពិសោធន៍ក្រោមប្រធានបទស្តីពី ”ការរីកមាឌនៃអង្គធាតុរឹង”។ មុននឹងចាប់ផ្តើមធ្វើការពិសោធន៍ លោកគ្រូ បានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ឃ្លីលោហៈ កងលោហៈ ចង្រ្កាន និងទឹកធម្មតា។គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍ គឺដើម្បីឱ្យសិស្ស សង្កេតមើលដំណើរការនៃការីកមាឌរបស់លោហៈ៕
Category: ពិសោធ