កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះអ្នកគ្រូ សុខ ម៉ានី បង្រៀនមុខវិជ្ជាជីវវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១២ក ធ្វើការពីសោធន៍ក្រោមប្រធានបទៈ ការសង្កេតសរីរាង្គបន្តពូជរបស់ផ្កា និងសង្កេតស្តូម៉ាតនៅលើស្លឹករុក្ខជាតិ។ វត្ថុបំណងនៃការពិសោធន៍នេះគឺចង់ឱ្យសិស្សស្គាល់ផ្នែកផ្សេងៗរបស់ផ្កាដែលមានដូចជាៈ ត្របកផ្កា ស្រទាប់ផ្កា និងសរីរាង្គភេទដែលជាកញ្ចុំកេសរញី និងកញ្ចុំកេសរឈ្មោល ដែលជាផ្នែកសំខាន់ទាក់ទង នឹងការបង្កកំណើតរបស់រុក្ខជាតិ។ ទាក់ទងនឹងការសង្កេតស្តូម៉ាតនៅលើស្លឹករុក្ខជាតិវិញ គឺចង់ឱ្យសិស្សស្គាល់ និងមើលឃើញរន្ធស្តូម៉ាតនៅលើផ្ទៃស្លឹកតាមរយៈមីក្រូទស្សន៍ដែលស្តូម៉ាតនេះវាមាននាទីសំខាន់សម្រាប់ធ្វើបណ្តូរឧស្ម័ន និងរំភាយចំហាយទឹក៕