កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ គឹម ចំរ៉ុង បានដឹកនាំសិស្សថ្នាក់ទី១២ធ្វើពិសោធន៍នៅមុខវិជ្ជារូបវិទ្យាលើប្រធានបទ ម៉ាស៊ីនចំហេះក្រៅ ជូនដល់សិស្សានុសិស្ស នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។
នៅក្នុងការបង្រៀននោះលោកគ្រូ បានឱ្យសិស្សរៀបរាប់ពីដំណើរការប្រព្រឹត្តទៅនៃម៉ាស៊ីនពេលវាកំពុងឆេះ ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណងមេរៀន ដោយសិស្សានុសិស្សទទួលបាននូវចំណឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតលើការបង្រៀនក្នុងថា្នក់។