សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​សាលា​ចំណេះ​ទូទៅ​ឯកជន​ ដែល​កំពុង​ឈានមុខ​គេ​លើ​ វិស័យ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រៅពី​វិស័យ​អប់រំ​ឈានមុខ​គេ​ សាលារៀន​ក៏បាន​ផ្តល់​ជូន​នូវ​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់បៀវត្សរ៍​សមរម្យ​ដល់​លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​ សាលារៀន​ក៏បាន​ផ្តល់​ជូន​នូវ​អាហារូបករណ៍​ ម៉េ​ងលី​ ជេ​. គួច​ សម្រាប់​កូន​ៗលោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​ បាន​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទៅតាម​រយៈពេល​បំពេញការងារ​របស់​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ តាមរយៈ​អាហារូបករណ៍​ ម៉េ​ងលី​ ជេ​. គួច​ នេះ​ផង​ដែរ​ ក៏​មាន​គោលដៅ​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ ដែល​មាន​ជីវភាព​ខ្វះខាត​បាន​ចូលរៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឬបន្ត​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ផង​ដែរ​។

ចំពោះ​អាហារូបករណ៍​ ម៉េ​ងលី​ ជេ​. គួច​ ក៏បាន​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចំណេះដឹង​ជាច្រើន​របស់​សាលារៀន​ ហើយ​ទទួល​បាន​ជ័យលាភី​ដែល​មាន​ដូចជា​៖

  • ការប្រឡង​សិស្ស​ពូកែ រាជធានីភ្នំពេញ និងទូទាំងប្រទេស
  • ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច
  • ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតចំណេះដឹងវប្បធម៌ និងអរិយធម៌ខ្មែរ ម៉េងលី ជេ. គួច
  • ការប្រកួតនិទានរឿងជាភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
  • ការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង