កាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារក៍ដូចជាសាខាផ្សេងៗទៀតទាំងរាជធានីនិងខេត្តបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា២០២២-២០២៣ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងនិងសុក្រិតបំផុត។ ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅតាមបន្ទប់ប្រឡងនីមួយៗ មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡង និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការដែលជាអនុប្រធាន និងប្រធានមណ្ឌលផងដែរ។ សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន ដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប្រព្រឹត្តទៅយ៉ាងរលូន ព្រោះសិស្សានុសិស្សបានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩