ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរម៉េងលី ជេ. គួច លើកទី៨ ជុំទី២។ ការរៀបចំការប្រកួតប្រជែងបែបនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះកូនសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ហើយលើសពីនេះ ការប្រកួតប្រជែងអាចជួយបំផុសស្មារតីកូនសិស្សឲ្យកាន់មានការប្រកួតប្រជែង ដើម្បីពួកគេកាន់តែមានភាពជឿជាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ។ អ្វីដែលល្អបំផុតនៅក្នុងការប្រកួតប្រជែងនោះគឺ វាអាចជំរុញឲ្យកូនសិស្សកាន់តែខិតខំប្រឹងរៀនដោយមិនដឹងខ្លួន ហើយ វាក៏ជាផ្នែកមួយនៃចំណេះទូទៅរបស់ពួកគេផងដែរ។
Category: ការប្រកួតប្រជែងចំណេះដឹង