កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងបាបរៀបចំការប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច លើកទី៤ វគ្គផ្តាច់ព្រ័ត្រនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានចែកជា៤វគ្គធំៗ។ មានតែបេក្ខជន៧នាក់គត់ ដែលបានឡើងដល់វគ្គទី៤ ដែលជាវគ្គកាត់សេចក្តី។ ដោយឆ្លងកាត់ការប្រកូតយ៉ាងស្វិតស្វាញ ជ័យលាភីត្រូវបានរកឃើញ ដែលក្នុងនោះ ជ័យលាភីលេខ១ បានទៅលើបេក្ខជន ហេង វិជ្ជា មកពីសាខាម៉ៅសាទុង ជ័យលាភីលេខ២ បេក្ខជន លីម អៀងគង់ មកពីសាខាម៉ៅសាទុង និងជ័យលាភីលេខ២ បេក្ខជន ប៊ុន សុខហួត មកពីសាខាទួលគោក៕