កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី២ សម្រាប់ថ្នាក់បឋមសិក្សា ។ បេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១ និងវគ្គជម្រុះជុំទី២ នេះនឹងយកទៅប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមលើមុខវិជ្ជាភាសាខ្មែរ បង្កើនការចងចាំពាក្យភាសាខ្មែរ ហើយពន្យល់បានច្បាស់លាស់រួមទាំងថ្នាក់ពាក្យទៀតផង។ ចំពោះសិស្សទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រ រួមមាន លេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងកាដូ លេខ២ ទទួលបានមេដាយប្រាក់ និងកាដូ ហើយលេខ៣ ទទួលបានមេដាយសំរិទ្ធិ និងកាដូ។
Category: ផ្សេងៗ