កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី១ វគ្គជម្រុះសម្រាប់ប្អូនៗផ្នែកបឋមសិក្សានៅសាលប្រជុំ ផល គួច សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការប្រកួតបានចាប់ផ្តើមពីម៉ោង០៨:៣០នាទីព្រឹក និងបញ្ចប់ទៅនៅម៉ោង១០:៣០នាទីព្រឹក ដែលមានបេក្ខជនសរុបចំនួន១២នាក់។ ក្នុងចំណោមបេក្ខជនទាំង១២នាក់ គណៈកម្មការបានជ្រើសយកតែបេក្ខជន៣នាក់គត់ដែលមានសមត្ថភាព និងថ្វីមាត់ក្នុងការនិទានរឿងជាភាសាអង់គ្លេសបានយ៉ាងល្អ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័តនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕
Category: ការប្រកួតប្រជែងចំណេះដឹង