កាលពីថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត ម៉េងលី ជេ. គួច លើកទី៩ វគ្គផ្តាច់ព្រ័ត្រ ដែលកម្មវិធីធ្វើនៅសាខាទួលគោក ហើយគ្រប់សាខាដែលបានជ្រើសរើសបេក្ខជនដែលជាសិស្សពូកែប្រចាំសាខារៀងៗខ្លួនដើម្បីចូលរួមការប្រកួតនេះ។ កម្មវិធីនេះធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា និងបង្កើនចំណេះដឹងលើភូមិសាស្រ្តជាតិកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញលើកស្ទួយវិស័យទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
Category: ការប្រកួតប្រជែងចំណេះដឹង