កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត Mengly J. Quach វគ្គជម្រុះជុំទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ តាមសាខារៀងៗ ខ្លួនដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ។ កម្មវិធីនេះធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា និងបង្កើនចំណេះដឹងលើភូមិសាស្រ្តជាតិកាន់តែទូលំទូលាយ ជាពិសេសគឺជំរុញលើកស្ទួយវិស័យទេសចរណ៍ ដែលកំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការប្រកួតនេះបានជ្រើសរើសបេក្ខជនដែលឆ្លងកាត់វគ្គជម្រុះទី២ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញបេក្ខជន ដែលមានសមត្ថភាពខ្ពស់ លើចំណេះដឹងភូមិសាស្ត្រជាតិដើម្បីយកបេក្ខជនដែលពូកែតាមសាខារៀងៗខ្ហួនធ្វើការប្រកួតនេះនៅ វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើនៅសាខាទួលគោក។
Category: ការប្រកួតប្រជែងចំណេះដឹង