កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នេះ អ្នកគ្រូ ទូច សោភា ជាគ្រូកម្រិតបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ដល់លោកគ្រូ អ្នកគ្រូ ប្រមាណជិត២០នាក់ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងផ្នែកភាសាខ្មែរ និងការបង្រៀនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានការវាយតម្លៃនៃការបង្រៀនពីសំណាក់សិក្ខាកាមនោះផងដែរ។បន្ទាប់ពីបញ្ចប់ថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ បានផ្ដល់ជាមតិដើម្បីស្ថាបនាក្នុងការបង្រៀន និងរិះរកចំណុចខ្វះខាតនៃការបង្រៀនផងដែរ។
Category: ព័ត៌មានសាលា