កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាសិក្សាសង្គម អំពីការប្រើប្រាស់ដីនៅតាមតំបន់នានា ដោយអ្នកគ្រូ ប៉ែន ពន្លឺ ជូនដល់លោកគ្រូ អ្នកគ្រូក្រោមមតេ្តយ្យ មតេ្តយ្យ និងបឋមសិក្សា។ អ្នកគ្រូបានបង្ហាញក៏ដូចជាបកស្រាយយ៉ាងក្បោះក្បាយអំពីការប្រើប្រាស់ដីនៅតាមតំបន់នានា។ អ្នកគ្រូបានដាក់ការងារជាក្រុមជូនដល់លោកគ្រូ អ្នកគ្រូដើម្បីឆ្លើយសំនួរ ដែលបានចោទសួរ។ បន្ថែមពីនេះទៀត អ្នកគ្រូបានចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តល្អៗក្នុងការបង្រៀនដែលលោកគ្រូ អ្នកគ្រូអាចយកទៅអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
ការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាសិក្សាសង្គម អំពីការប្រើប្រាស់ដីនៅតាមតំបន់នានា ដោយអ្នកគ្រូ ប៉ែន ពន្