កាលពីថ្ងៃទី១១ ខែកញ្ញា គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាវិទ្យាសាស្រ្ត អំពីចំណីអាហារស្អាត ដោយអ្នកគ្រូ ស៊ុំ ស្រីលិញ ជូនដល់លោកគ្រូ អ្នកគ្រូក្រោមមតេ្តយ្យ មតេ្តយ្យ និងបឋមសិក្សា។ អ្នកគ្រូបានបង្ហាញក៏ដូចជាបកស្រាយថាអ្វីទៅ ជាចំណីអាហារស្អាត។ បន្ថែមពីនេះទៀត អ្នកគ្រូបានចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តល្អៗក្នុងការបង្រៀនដែលលោកគ្រូ អ្នកគ្រូអាចយកទៅអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
Category: ការចែករំលែកបទពិសោធន៍