កាលពីថ្ងៃទី២៦ កន្លងទៅនេះគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការធ្វើបទបង្ហាញ ប្រធានបទ ការបង្រៀន និងរៀនតាមបែបរិះរក ដោយអ្នកគ្រូ ម៉េះ ចាន់ថេត។ អ្នកគ្រូបានបង្ហាញក៏ដូចជាបកស្រាយយ៉ាងក្បោះក្បាយអំពីការរៀនតាមបែបរិះរក។ អ្នកគ្រូបានដាក់ការងារជាក្រុមជូនដល់លោកគ្រូ អ្នកគ្រូដើម្បីឆ្លើយសំនួរ ដែលបានចោទសួរ។ បន្ថែមពីនេះទៀត អ្នកគ្រូបានចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តល្អៗក្នុងការបង្រៀនដែលលោកគ្រូ អ្នកគ្រូអាចយកទៅអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
Category: ការចែករំលែកបទពិសោធន៍