កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារបានរៀបចំបទបង្ហាញស្តីអំពី “ ការត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ” ដែលដឹកនាំដោយ ចាងហ្វាងរងមធ្យមសិក្សា ជុំ ស៊ីធាន់។ ការធ្វើបង្ហាញនេះដែរធ្វើឡើងក្នុងគោលបំណង បង្ហាញនូវចំនុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដូចជាកម្មវិធីប្រឡង ការជ្រើសរើសបេក្ខភាពប្រឡង ការកំណត់ពិន្ទុ និងនិទ្ទេសជាដើម។
Category: អនុវិទ្យាល័យ