ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន ប្រធានបទស្តីពី៖ របៀបបង្រៀនវាក្យសព្ទដ៏មានប្រសិទ្ធភាព ជូនលោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ និងលោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស បង្រៀនដោយអ្នកគ្រូ សេង ម៉ាលីណា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀនត្រូវបានធ្វើឡើង ក្រោមប្រធានបទ៖របៀបបង្រៀនវាក្យសព្ទដ៏មានប្រសិទ្ធភាពជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយអ្នកគ្រូ សេង ម៉ាលីណា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ កំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។