ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន ប្រធានបទស្តីពី៖ ការបង្រៀនជំនាញសរសេរ ជូនដល់លោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស បង្រៀនដោយលោកគ្រូ អ៊ុ ចាន់ដេត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ
កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀនត្រូវបានធ្វើឡើង ក្រោមប្រធានបទ៖ ការបង្រៀនជំនាញសរសេរ ជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយលោកគ្រូ អ៊ុំ ចាន់ដេត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ កំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។