កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំប្រធាន និងអនុប្រធានថ្នាក់ទី១០ និងទី១១ ទៅចូលរួមកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៅទីស្តីការក្រសួងធម្មការ និងសាសនា សាលប្រជុំផ្ការំដួល។ ក្នុងកម្មវិធីវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ គឺឱ្យសិស្សានុសិស្សស្វែងយល់ទៅលើព្រះធម៌ទេសនាជួយអប់រំទូន្មាន បណ្តុះស្មារតីផ្នត់គំនិតកូនខ្មែរគ្រប់រូបឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរ ដឹងបាប បុណ្យ គុណទោស ស្គាល់ត្រូវ ស្គាល់ខុស ហើយចៀសឱផុតដូចជា គ្រឿងញៀន ស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនយកចិត្តខំប្រឹងរៀនសូត្រ។
Category: ផ្សេងៗ