កម្មវិធីអបអរសាទរពិធីបុណ្យណូអ៊ែល សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១
កាលថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យណូអ៊ែល សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំកម្មវិធីបុណ្យណូអ៊ែលនេះជារៀងរាល់ឆ្នាំសម្រាប់សិស្សានុសិស្សតូចៗ ជាពិសេសពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី២១ ក្នុងគោលបំណងដើម្បីឱ្យពួកគេទទួលបានភាពសប្បាយរីករាយជាមួយមិត្តរួមថ្នាក់ដោយមានការសម្តែងរួមគ្នា។ លើសពីនេះទៅទៀត កម្មវិធីនេះមានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សផងដែរ។