កាលពីថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០១៦-២០១៧ បានរៀបចំកម្មវិធីលៀងសាយភោជន “AIS Senior Prom at NAGAWORLD Hotel” នៅសណ្ឋាគារ NAGAWORLD ដែលមានការអញ្ជើញចូលរូមពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សជ័យលាភី។
ការប្រព្រឹត្តទៅនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់មួយទៅតាមយុគសម័យថ្មីទំនើបនាសតវត្សរ៍ទី២១ ដែលពិភពលោកកំពុងតែវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ជាពិសេសគឺសម័យកាលមួយដែលអាស៊ាននឹងត្រូវបានធ្វើសមារណកម្មបញ្ចូលគ្នា។ ជាមួយគ្នានេះដែរ បរិយាកាសក្នុងកម្មវិធីក៏មានការកម្សាន្តសប្បាយៗជាច្រើនដូចជា ការតុបតែងខ្លួនតាមបែបសម័យទំនើប ការស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌ទឹកប៊ិច ការថតរូបទុកជាអនុស្សាវរីយ៍ ការច្រៀង ការរាំ ការទទួលទានអាហារ Buffet ព្រមទាំងការបង្ហាញនូវភាពភ្ញាក់ផ្អើលកំឡុងពេលដែលកម្មវិធីកំពុងតែប្រព្រឹត្តទៅ ដើម្បីផ្តល់នូវភាពសប្បាយរីករាយដ៏អស្ចារ្យ និងការចងចាំមួយដែលមិនងាយនឹងបំភ្លេចបានឡើយ។