កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បាននាំគ្នាប្រារព្ធពិធីរម្លឹកគុណគ្រូ ។ កម្មវិធីនេះមានការចូលរួមពីនាយកចាងហ្វាង ចាងហ្វាង និងលោកគ្រូ អ្នកគ្រូ ដែលបង្រៀនថ្នាក់ទី១២ ទាំងអស់។ គោលបំណងដែលសិស្សានុសិស្សថ្នាក់ទី១២ នាំគ្នាប្រារព្ធពិធីនេះឡើង គឺដើម្បីគោរព ដឹងគុណ ដល់ការលះបង់ ខិតខំប្រឹងប្រែងបង្រៀនពួកគាត់ដោយពុំខ្លាចនឿយហត់។
នៅក្នុងកម្មវិធីនេះ សិស្សានុសិស្ស បានជ្រើសតំណាងសិស្សប្រចាំថ្នាក់ និងតាមវេនដើម្បី ឡើងថ្លែងចំណាប់អារម្មណ៍ ទាក់ទងនឹងអនុស្សាវរីយ៍រយៈពេលមួយឆ្នាំពេញ ក៏ដូចជាសុំខមាទោសចំពោះលោកគ្រូ អ្នកគ្រូ រាល់កំហុសខុសឆ្គងដែលខ្លួនប្រព្រឹត្តខុសចំពោះលោកគ្រូ អ្នកគ្រូៗកន្លងមក៕