កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ បាននាំសិស្សានុសិស្សថ្នាក់ទី១០ ទៅចូលរួមកម្មវិធីមហោស្រព ពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ លើកទី១៧ នៅ ដឹ ព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់បន្ថែមលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ដែលហៅថា ស្ទែម។ ដើម្បីឱ្យសិស្សានុសិស្សបានឃើញផ្ទាល់ក្នុងការបង្ហាញស្នាដៃមួយចំនួនដែលប្រើប្រាស់បានបង្កើតចេញពីការសិក្សាមុខវិជ្ជាស្ទែមត្រូវបានគេទទួលស្គាល់ជាសកលថាជាការលើកកម្ពស់ភាពច្នៃប្រឌិតការគិតបែបត្រិះរិះពិចារណា និងការអភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់។
Category: ផ្សេងៗ