កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ សុខ ស៊ីលុយ ដែលជាគ្រូបន្ទុកថ្នាក់ទី៦ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ វេនព្រឹក និងវេនរសៀលធ្វើការដាំត្រកួន នៅក្នុងបរិវេណអគារសិក្សានៃ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ លោកគ្រូ បានបង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះគ្រាប់បន្លែ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។
Category: បំណិនជីវិត