នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូ អ៊ឹម សុផានិត បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ដើម្បីធ្វើកម្មវិធីបំណិនជីវិត ស្តីពី នំប័ុងស្រ្តូបឺរី។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ៣ ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗតាមរយៈការសង្កេតដោយភាពរីករាយជាមួយអ្នកគ្រូ និងមិត្តរួមថ្នាក់របស់ពួកគេ។