កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ សុខ ស៊ីលុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី មីឆាសាច់គោ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ ការរៀបចំកម្មវិធីបំណិនជីវិតនេះ អ្នកគ្រូបានបង្ហាញគ្រឿងទេស និងពន្យល់អំពីរបៀបធ្វើ នៃបំណិតជីវិត ទៅដល់សិស្សានុសិស្សឱ្យបានស្វែងយល់បន្ថែមពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
Category: បំណិនជីវិត