តែទឹកដោះគោ ជាភេសជ្ជៈមួយប្រភេទដែលកំពុងពេញនិយមដែលមានរសជាតិឆ្ងាញ់ នឹងងាយស្រួលឆុងផដដែរ។ ដូចនេះកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ អ្នកគ្រូ ម៉ី សុភាព បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើបំណិនជីវិតស្តីពីតែទឹកដោះគោ ។ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងបង្ហាញពីរបៀបចម្អិនដល់ប្អូន។ លើសពីនេះ អ្នកគ្រូក៏បានផ្តាំផ្ញើប្អូនៗសាកល្បងឆុងតែទឹកដោះគោនៅពេលដែលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវមានការសម្របសម្រួលពីអ្នកអាណាព្យាបាលដើម្បីសុវត្ថិភាព។