កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ សាម៉ុន ធារឹទ្ធ បានដឹកនាំសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើបំណិនជីវិតស្តីអំពីមីស៊ុបសាច់គោ និងតែក្រូចឆ្មា ។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ គ្រឿងផ្សំផ្សេងៗ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
• ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគតរបស់ខ្លួន
• ឱ្យសិស្សចេះធ្វើការងារជាក្រុម
• ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
• ឱ្យសិស្សមានសណ្តាប់ធ្នាប់ល្អក្នុងឆាកជីវិតរបស់ខ្លូន
• ឱ្យសិស្សចេះរស់នៅដោយខ្លួនឯង
បន្ទាប់មកទៀតលោកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងអំពីការធ្វើមីស៊ុបសាច់គោ និងទឹកតែក្រូចឆ្មា ដោយសេចក្តីរីករាយជាមួយសិស្សានុសិស្ស៕
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖