កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកម្មវិធីបំណិនជីវិត បាញ់ហ៊យ សម្រាប់សិស្សនុសិស្សថ្នាក់ទី៧ ដឹកនាំដោយអ្នកគ្រូ ម៉ី សុខភាព។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល។ លើសពីនេះទៅទៀត សិស្សានុសិស្សអាចអង្កេតពីរបៀបធ្វើ រៀនសូត្រចំពោះការបង្ហាញរបស់អ្នកគ្រូ ចូលរួមសហការគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា នឹងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគាត់ជាបទពិសោធន៍ដែលពួកគាត់អាចយកទៅប្រើប្រាស់នៅពេលអនាគត។
Category: បំណិនជីវិត