កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកម្មវិធីបោះតែនតិ៍សម្រាប់សិស្សានុសិស្សថ្នាក់មតេ្តយ្យសិក្សា។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដំឡើងបោះតែនតិ៍ឱ្យសិស្សានុសិស្សចេះដំឡើងបោះតែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានអានសៀវភៅ និងអ្នកគ្រូបានអានរឿងនិទានខ្លីៗឱ្យសិស្សានុសិស្សបានស្ដាប់ផងដែរ ហើយចុងកម្មវិធីអ្នកគ្រូក៏បានដឹកនាំប្អូនៗសិស្សានុសិស្សលេងល្បែងកម្សាន្តផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបោះតែនតិ៍ ហើយពួកគេបានអនុវត្តការរៀបចំតែនតិ៍ដោយខ្លួនឯងដោយមានការជួយសម្រួលពីគ្រូ និងយល់ដឹងកាន់តែច្បាស់លាស់ពីការបោះជុំរុំ រួមទាំងការអាន និងស្តាប់រឿងនិទានខ្លីៗប្រកបដោយបរិយាកាសរីករាយ៕