កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀនអន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្សនិងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស នៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ នៅក្នុងកម្មវិធីនេះដែរសម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ ប្រារព្ធឡើងលើឆាកនៅសាលប្រជុំ ផល គួច ដែលនៅក្នុងកម្មវិធីនេះមានសម្តែងពីទេពកោសល្យ ដោយការបង្ហាញក្បាច់រាំ ការលេងល្បែងកម្សាន្តផ្សេងៗ របស់សិស្សានុសិស្សតាមកម្រិតថ្នាក់។ កម្មវិធីនេះរៀបចំឡើងមានគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានស្វែងយល់អំពីវប្បធម៌អឺរ៉ុបដែលនៅទូទាំងពិភពលោកគេតែងប្រារព្ធកម្មវិធីនេះ ស្របពេលជាមួយគ្នានេះដែរក៏ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០១៨ ដែលឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ។
Category: ផ្សេងៗ