កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះមាន ដំណើរទស្សនកិច្ចសិក្សាលើកទី១៣៤ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខាបានសហការគ្នា ដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ប្រមាណ៣២២នាក់ ចុះទស្សនកិច្ចសិក្សានៅសួនសត្វភ្នំពេញសាហ្វារី ដោយមានការបង្ហាញ និងពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូពីប្រភេទសត្វ សកម្មភាពសត្វ ដែលរស់នៅក្នុងស្រុក និងរស់នៅក្នុងព្រៃ លើសពីនោះទៅទៀតសិស្សានុសិស្សបានឈ្វេងយល់អំពីសត្វ និងក្រេបជញ្ជក់ចំណេះដឹងផ្សេងៗជាច្រើន។ ក្នុងខណៈនោះផងដែរមានការចូលរួមពី អ្នកគ្រូពេទ្យរបស់មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដើម្បីថែទាំសុខភាពបឋម ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ។