កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ អ្នកគ្រូ ម៉ៅ ស្រីណែត បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាបុរេសំណេរដល់សិស្សកំរិតមត្តេយសិក្សានៃសាលារៀនអន្តរទ្វីអាមេរិកាំងសាខាជ្រោយចង្វារ។ គោលបំណងនៃការបង្រៀនថ្នាក់និស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឲ្យកាន់តែមានគុណភាព ដើម្បីធ្វើឲ្យសិស្សងាយយល់ និងឆាប់ចាប់មេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ផ្លាស់ប្តូរវិធីសាស្រ្ត កែលម្អ និងបំពេញចំណុចខ្វះខាតដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។
Category: ថ្នាក់និទ្សសន៍