កាលពីថ្ងៃអង្គារ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៣ អ្នកគ្រូ ភោគ សុជាតិ បានបង្រៀនថ្នាក់និទស្សន៍មុខគណិតវិទ្យា។ គោលបំណងនៃការបង្រៀនថ្នាក់និស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឲ្យកាន់តែមានគុណភាព ដើម្បីធ្វើឲ្យសិស្សងាយយល់ និងឆាប់ចាប់មេរៀន។ បន្ទាប់ការបង្រៀនថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ផ្លាស់ប្តូរវិធីសាស្រ្ត កែលម្អ និងបំពេញចំណុចខ្វះខាតដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។
Categories: ថ្នាក់និទ្សសន៍, ផ្សេងៗ