កាលពីថ្ងៃអង្គារ ទី២៣ ដល់ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំ២០២២ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ឆ្នាំសិក្សា២០២១-២០២២ ទៅកាន់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីចំនួន ៣យប់ និង៤ថ្ងៃ។ ក្នុងកំឡុងពេលនៃដំណើរកម្សាន្តនេះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក បានទស្សនាកន្លែងជាច្រើនមានដូចជា៖ វិមានអនុស្សាវរីយ៍ ២ធ្នូ បឹងកន្សែង បឹងយក្សឡោម ទឹកជ្រោះកាចាញ រមណីយដ្ឋានភ្នំបាយឆៅ (សមុទ្រឈើ) រមណីយដ្ឋាន ដំណាក់ស្តេច ទឹកជ្រោះប៊ូស្រា អណ្តូងស្នេហ៏ ភ្នំអណ្តោងស្នេហ៍ និងភ្នំដោះក្រមុំ។ ដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដើម្បីឱ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់បានលំហែរអារម្មណ៍បន្ទាប់ពីបំពេញការងាររបស់ពួកគេពេញមួយឆ្នាំ។