កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមរិកាំង សាខាទួលគោក បានរៀបកម្មវិធីជំនួបមាតាបិតា ឬអាណាព្យាបាលសិស្ស ស្តីអំពីដំណើរការនៃការសិក្សា និងលទ្ធផលប្រចាំពាក់កណ្តាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រាមមត្តេយ្យសិក្សាដល់ថ្នាក់ទី១២។
គោលបំណងក្នុងកម្មវិធីនេះ គឺដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងលទ្ធផលនៃការសិក្សាប្រចាំពាក់កណ្តាលឆមាសទី១ ជាពិសេសការចូលរួមសកម្មភាពក្នុងថ្នាក់ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សុខុមាលភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការគោរពវិន័យ ភាពរីកចម្រើន ការសហការបន្ថែមនូវចំណុចល្អ និងចំណុចដែលត្រូវបំពេញបន្ថែម មតិយោបល់ និងសំណូមពរផ្សេងទៀត។ ជំនួបនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រូ និងមាតាបិតាសិស្សក្នុងការបង្កើតទំនាក់ទំនងល្អ និងអភិវឌ្ឍន៍គោលដៅចម្បងមួយដែលធ្វើយ៉ាងណា ជួយកុមារឱ្យទទួលបាននូវបទពិសោធ និងរៀនសូត្រដ៏ល្អបំផុតនៅក្នុងសាលារៀន៕