កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះកម្មសិក្សានៅរោងចក្រទឹកដោះគោ អង្គរ។គួរជម្រាបជូនថា ក្នុងឱកាសកម្មសិក្សានោះ តំណាងម្ចាស់រោងចក្របានទទួលស្វាគមន៍លោកគ្រូអ្នកគ្រូនៃសាលារៀនឯកជនដ៏ល្បីឈ្មោះមួយនេះយ៉ាងកក់ក្ដៅ និងបានរៀបរាប់ពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនផង ព្រមទាំងខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រផលិតទឹកដោះគោឱ្យគ្រូបង្រៀនសាលារៀន អន្តរទ្វីប អាមេរិកាំង ដឹងច្បាស់ផងដែរ។ ក្នុងនោះក៏មានដែរ ការសួរសំណួរទៅកាន់តំណាងម្ចាស់រោងចក្រ ដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងការផលិតទឹកដោះគោ ឬផលិតផលដែលជារូបធាតុដើម និងភ្លក់រសជាតិនៃទឹកដោះគោដែលផលិតចេញពីរោងចក្រដោយផ្ទាល់។
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ